Sok Samith, 52, Phnom Penh, January 26, 2013

សុខ សាមិត្ត មានអាយុ៥២ឆ្នាំ រស់នៅភ្នំពេញ  បានផ្តល់សក្ខីកម្មនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣។ 

សុខ សាមិត្ត មានអាយុ៥២ឆ្នាំ រស់នៅភ្នំពេញ  បានផ្តល់សក្ខីកម្មនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣។ 

កំណត់ចំណាំ

បទសម្ភាសន៍នេះ ត្រូវបានរៀបចំឡើងដោយ បណ្ឌិតថេរីសា ឌីលែនហ្គីស ជាអ្នកស្រាវជ្រាវឯករាជ្យ និង ជាអ្នក  ដឹក នាំការ សម្ភាសន៍។កញ្ញាយូ សុធារី  និង កញ្ញា ថន ស៊ីណា ជាជំនួយការគម្រោង  ប្រវត្តិសាស្រ្ត ដែលនិយាយ ដោយ ស្រ្តី កម្ពុជា។ រក្សាសិទ្ធិ © ២០១៣ ហើយនឹងមិនត្រូវបានប្រើ បោះផ្សាយ ឬថត ចំលង ដោយគ្មាន  ការ អនុញ្ញាតិ   ពី អ្នក  ដឹក នាំការស្រាវជ្រាវ theresadelangis@gmail.com (+៨៥៥ ១៧ ៥៣២ ៤១១)។

“ការបកប្រែនេះត្រូវបានរៀបរៀងឡើងដោយ យូ  សុធារី, និង ថនស៊ីណា។ សូមអគុណចំពោះស្តើងភារុង វៃវណ្ណៈ និងតឿនណុយដែលជួយក្នុងការចំលងជាអត្ថបទភាសារខ្មែរ។

មួយនៃជំនឿរួមដែលធានាថាបទល្មើសផ្លូវភេទមិនអាចកើតឡើងក្រោមរបបខ្មែរក្រហមគឺ អត្ថិភាពនៃវិធានប្រឆាំងទៅនឹង “ ការខុសសីលធម៌”។ វិធាននោះ ត្រូវគេដឹងជាទូទៅថា ហាមមិនឲ្យមានស្នេហា។ ឪពុកម្តាយក៍មិនអនុញ្ញាតិឲ្យស្រលាញ់កូនៗ របស់គេ ចំណែកឯកូនវិញក៍មិនអនុញ្ញាតិឲ្យបង្ហាញក្តីស្រលាញ់ឪពុកម្តាយគេដែរ។ ប្តី និងប្រពន្ធ ប្រៀបបីដូចជាមនុស្ស ចំលែក ហើយអនុញ្ញាតិឲ្យជួ បគ្នាម្តងម្កាលតែប៉ុន្នោះ។ ទំនាក់ទំនងផ្លូវភេទដទៃដទៃទៀត ក្រៅពីការរៀបការត្រូវបានហាមឃាត់យ៉ាង តឹងរឹង។ ក្នុងខណៈពេលដែលវារួមបញ្ចូលការការពាការរំលោភផ្លូវភេទ ក៍វាមានការការពារស្រ្តីតិចតួចបំផុតពីមន្រ្តីខ្មែរក្រហម និងកម្មាភិបាល ដែលជាអ្នកដាក់គំនាបទាំងស្រុង និងជាអ្នកគ្រប់គ្រងលើជិវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ តាមពិត វិធាននេះបានការពារស្រ្តី ជាច្រើនពីការចែករំលែករឿងរ៉ាវរបស់គេ និងការស្វែងរកយុត្តិធម៌ ឬការសងការខូតខាត។ វាប្រៀបដូចជាវិធានដែលដាក់ ពិន័យចំពោះជនរងគ្រោះនៃអំពើរំលោភទៅវិញ នូងរាល់អំពើហឹង្សាផ្លូវភេទក្រៅអាពាពិពាហ៍។ ភស្ភុតាងកំពុងបង្ហាញថាជន រងគ្រោះនៃអំពើហឹង្សាផ្លូវភេទត្រូវបានពិន័យច្រើនជាងជនដៃដល់។

សុខ សាមិត្តប្រាប់ពីរឿងរ៉ាវរបស់មិត្តរបស់គាត់ឈ្មោះអ៊ុក ដែលជាស្រ្តីជនជាតិវៀតណាមដែលត្រូវបានចោទប្រកាន់ក្នុង ករណី “ខុសសីលធម៌”។ អ៊ុក និងសុខ សាមិត្តរស់នៅជិតគ្នា ហើយធ្វើកសិកម្មនៅស្រែតែមួយ។ ពួកគេចំណាយពេលវេលា ពេញមួយថ្ងៃជាមួយគ្នានៅក្នុងស្រែ។ ប្តីរបស់អ៊ុកត្រូវបានបញ្ជូនទៅធ្វើជាទាហ៊ានជួរមុខ។ នៅពេលដែលអ៊ុកមិនបានឮ ដំណឹង ប្តីរបស់គាត់ គាត់ក៍សម្រេចចិត្តទៅប្រឹក្សាយោបល់ជាមួយគ្រូទាយនៅក្នុងភូមិជាមួយគាត់។ អ៊ុកប្រឈមនឹងហានិភ័យ ពីព្រោះតែគ្រូទាយនោះក៍ជាកម្មាភិបាលថ្នាក់ស្រុករបស់ខ្មែរក្រហមដែល ឈ្មោះថាតា សូ។ ក្នុងនាមជាកម្មាភិបាលថ្នាក់ស្រុក តាសូមានបុព្វសិទ្ធក្នុងការទទួលបានពត៌មាន និងមានអំណាចក្នុងការដោះលែង ឬចាប់ចងប្រជាជនដែរ។ តា សូគាត់យល់ព្រមប្រាប់ ពីដំណឹងរបស់ប្តីអ៊ុក។ អ៊ុកត្រូវរួមភេទជាមួយតា សូជាថ្នូទៅនឹងការទស្សន៍ទាយនេះ។ ដោយសេចក្តីភ័យខ្លាចការស្លាប់របស់ប្តីគាត់ ជាមួយនឹងបន្ទប់ដ៍តូចចង្អៀតដែលពិបាកក្នុងការបដិសេធនោះ អ៊ុកក៍យល់ព្រមជាមួយតា សូ។ ការព្រមព្រៀងនោះបានអូស បន្លាយជាច្រើនខែ រហូតដល់អ៊ុកមានផ្ទៃពោះ។ ភាពភ័យខ្លាចចំពោះភាពមានផ្ទៃពោះនេះ អ៊ុកបានលាក់បាំងអស់រយៈពេល ៧ខែមុនពេលដែលគាត់ត្រូវបានចាប់ខ្លួន និងពិន័យជាសាធារណៈអំពីកំហុសសីលធម៌។ ក្នុងខណៈពេលនោះតាសូបានបាត់ ខ្លួនហើយ ការដាក់ពិន័យចំពោះគាត់មិនមាននរណាបានដឹងឡើយ។ 

សុខ សាមិត្ត មានអារម្មណ៍ថាគាត់មានតួរនាទីក្នុងការថែរក្សាការចងចាំចំពោះមិត្តរបស់គាត់ឈ្មោះអ៊ុក។ គាត់ទំនងជាមនុស្សតែម្នាក់គត់ដែលដឹងពីពីរឿងរ៉ាវដ៍ចូចត់របស់មិត្តគាត់ ព្រមជាមួយនឹងការជួញដូរផ្លូវភេទ និងការមានផ្ទៃពោះដ៍សម្ងាត់។ សុខ សាមិត្តបច្ចុប្បន្ននេះគឺជាអ្នកថែរក្សាផ្ទះនៅទីក្រុងភ្នំពេញ ហើយគាត់ក៍ជាសមាជិកនៃ សមាគមសុកាហ្គាកៃអន្តរជាតិ ដែលប្រត្តិបត្តនូវការសមាធិតាមបែបព្រះពុធសាសនាសម្រាប់នាំសន្តិភាពដល់ពិភពលោក។ 

ដូចថាគេ...ខ្ញុំធ្វើការនោះគាត់ជាជនជាតិវៀតណាមម្នាក់។ គាត់បានខូច បាន ចាប់រំលោភគាត់មានទំងន់

។ ហើយ នាក់ នៅក្នុងភូមិជាមួយគ្នានិងចាប់រំលោបគាត់។ ហើយគាត់ខំអឺ...បិត បាំងរឿងនឹងណា អត់ឲ្យនរណាដឹងទេ។ សូម្បី  ខ្ញុំច្រូតស្រូវជាមួយគាត់អត់ដឹងទេ។ ក្នុងភូមិនឹងគេ គេចែក! អោយខ្ញុំជាមួយគាត់...នឹងចែអ៊ុក! និងមួយស្រែនឹង ចែក... មួយស្រែនឹង គ្រួសារ ខ្ញុំជា មួយ គ្រួសារ របស់គាត់បងស្រីគាត់ទៀត។ តែទៅច្រូតស្រូវនឹងតែខ្ញុំជាមួយគាត់ទេ។ ឲ្យតែ ពីម៉ោង៩ ម៉ោង១០គាត់  ដេកហើយ។ ហើយគាត់ដេកនឹងប្រហែលជា១០ ទៅ២០នាទីចឹងគាត់ ប្រញាប់ក្រោកវិញហើយអ្វីដែលអាថ៍កំបាំងៗ។ គាត់យកក្រណាតមករុំអោយតឹង...ឲ្យតឹងខ្លាំងចឹង។ គាត់ពាក់អាវ រៀងធំៗកុំឲ្យគេដឹងថាមានទំងន់។ ខ្ញុំក៍អត់ដឹងដែរព្រោះ  ខ្ញុំនៅក្មេង។ គាត់ពេល....ខ្ញុំច្រូតស្រូវចឹង ទៅ ខ្ញុំ ច្រូត ទៅមុខគាត់ចឹងទៅ! គាត់ដេកលក់ចឹងទៅនៅពេលគាត់ ដឹងគាត់ច្រូតបន្តទៀតទៅហើយ។ គាត់នឹង ចិត្តល្អ ណាស់គាត់តែងតែអោយបាយអោយម្ហូបខ្ញុំ។ ពេលខ្លះខ្ញុំមិនបាច់យកបាយយកម្ហូបទៅទេ គាត់តែងតែ យកមកអោយខ្ញុំតែម្ដង។ ហើយនៅពេលយើងនេះហើយអីចឹង ច្រូតស្រូវជិតហើយចឹងហើយ។ ថ្ងៃមួយប្រធានកងសួរខ្ញុំថា...ខ្ញុំដេកផ្ទះគាត់ណា។ សួរថា “អាមិត្តអ្ហែង បានឃើញ អ៊ុក មាន អ៊ីប្លែក អត់?” ខ្ញុំថា ខ្ញុំនៅក្មេងខ្ញុំអត់ដឹងទេ ខ្ញុំអត់ដឹងមនុស្សមានទំងន់អីទេ។ ខ្ញុំថា " ខ្ញុំអត់ដឹងទេគាត់ថាអត់ឃើញដូចមានទំងន់អីទេ? ខ្ញុំថាអត់ដឹងទេបង។” យប់មួយគេ ក៍ គេហៅ..ហៅ ចែអ៊ុកនឹងណា។ គេបណ្ដើរមកហើយក៍ខ្ញុំតាមមើលពីលើផ្ទះប្រធានកង ព្រោះអីផ្ទះខ្ញុំ...ម្ដាយខ្ញុំ! វាចង្អៀត ហើយ  គេ ចែកអោយខ្ញុំមកនៅក្នុងផ្ទះជាមួយប្រធានកងម្នាក់។ ចែកៗតាមផ្ទះចឹងណា។ ខ្ញុំក៍ឃើញគេបណ្តើរគាត់មកមាត់ច្រាំង ចឹង ខ្ញុំ មើលឃើញ ព្រោះខែភ្លឺនៅក្រោមដើមពោធ៍និងមិនដឹងថាជជែកគ្នារឿងអីទេ ស្រាប់តែស្អែកឡើង ព្រលឹម ឡើង បាត់ គាត់តែម្ដង។ បាត់! បាត់! ចែអ៊ុកនិងធ្វើការជាមួយខ្ញុំនឹងបាត់ ពេលខ្ញុំគេងថ្ងៃនៅផ្ទះ ខ្ញុំជាមួយ ម៉ែ ខ្ញុំ នឹង! ដល់ពេលយប់បានខ្ញុំទៅគេងនៅផ្ទះប្រធានកងនឹងណា។ ហើយខ្ញុំបានសួរគាត់ថាបងរ៉េត! ថ្ងៃនិង អត់ ឃើញ ចែអ៊ុក ចឹងអត់ឃើញគាត់ទៅធ្វើការជាមួយខ្ញុំទៀត។ ធ្វើការអី អាអ៊ុក គេចាប់យកដាក់ សន្តិសុខ បាត់ហើយ។ ខ្ញុំថា  “ហេតុអ្វីបានជាគេចាប់ដាក់ អីចឹង?” ថា “អឺ! ព្រោះគេមានទំងន់ជាមួយតាសូ។ តាសូ ចាប់វា ធ្វើ បាប ឥលូវ គាត់និងមានទំងន់៧ខែ”។  ហើយគាត់មាឌធំស្រាប់គាត់ពាក់អាវ ធំៗ គាត់ យក....ពេល ដែល គេ ចាប់គាត់បានហើយណា  ហើយគ្រាន់តែគេទាញយកតែក្រណាត ដែលគាត់រុំពោះ នឹងមួយចង្វាយ... ធ្វើយ៉ាងម៉េច អោយពោះ របស់គាត់និងតូច។ គេនិងគេក៍យកគាត់ទៅដាក់គុកទៅ។

សំនួរ៖ មីងអីចែក! គាត់បានមើលវីដេអូរបស់មីងណា ទៅគាត់មើលក្នុងករណីខុសសីលធម៌នឹង។ កាលនោះមីងមានប្រសាសន៍ថាស្រ្តីមានបញ្ហាច្រើនចំពោះបញ្ហាខុសសីលធម៌ គេពិន័យច្រើនលើតែស្រ្តីទេ អីចឹងតើឥលូវនឹងមានអីផ្លាស់ប្តូទេ ដោយគិតថាមិនចំពោះតែស្រ្តីមានទាំងស្រ្តីទាំងបុរស។ មីងអាចនិយាយពីរឿងនឹងបន្តិចទៀតបានទេ?

សុខ សាមិត្ត៖ ចា! នៅក្នុងរបបខ្មែរក្រហមដែលខ្ញុំបានឃើញស្ថានភាពជាក់ស្តែងដូចជាចែអ៊ុកដែលខ្ញុំ ដែលគេបានរំលោភនឹងរហូតដល់គាត់មានកូនហើយយកគាត់ទៅដាក់គុក វាយហើយ វាយគាត់ ជើងគាត់គេដាក់ច្រវ៉ាក់ ប៉ុន្តែបុរសវិញគេយកទៅបាត់អត់ឃើញមាននរណាគេធ្វើទារុណកម្មទេ គ្រាន់តែយើងអត់បាន អត់បានឃើញបុរសនឹងទៅណាទេ ប៉ុន្តែចំពោះស្ត្រីយើងប្រជាជនទាំងអស់ឃើញថាគេធ្វើបានស្រ្តីខ្លាំងមែនទែន។ យើងគិតមើលគេចងឲ្យគាត់នៅលើកភ្លឺស្រែដាក់ច្រវាក់ហើយណា ដាក់ច្រវ៉ាក់ធ្វើមេចឲ្យយើងដើរបានយើងទាញយកបានណា មួយថ្ងៃទល់ល្ងាចឲ្យយើងហូបបាយតែមួយពេលទេ ហើយពោះធំដំបៅពេញទាំងជើង ចុះជើងហើមពេលស្រ្តីមានផ្ទៃពោះ ចំណាំតែអ្នកខ្លះហើមជើង អ្នកខ្លះជាតិប្រៃ ជាតិស្កអីនឹងគឺគេអត់បានៗ គិតពីរឿងនឹងទេ គេគិតតែបង្ខំឲ្យធ្វើការឲ្យគោរពវិន័យតែប៉ុន្នឹង។ ខ្ញុំគិតថានៅក្នុងរបបខ្មែរក្រហមស្រ្តីរងគ្រោះដូចថាការរំលោភបំពានខ្លាំងជាងបុរសឆ្ងាយណាស់ បុរសមានអំណាចជាងស្រ្តី។ ស្រ្តីអត់ទទួលយកបានទេ ស្រ្តីអត់ទទួលបាននូវអឺ...ភាពអឺ! ភាពសមស្របមួយណា គឺអត់ទេ។ ចា! ចែអ៊ុកនឹងគាត់ប្រជាជនវៀតណាមទេ ជនជាតិវៀតណាមទេ ហើយគាត់រស់នៅក្នុងភូមិថ្មរៀបនឹងដឹងតាំងពីសម័យណាទេ យើងអត់ដឹងទេ យើងទៅដល់ យើងទៅដល់អាពតយើងឃើញគាត់ហើយ។ ហើយផ្ទះខ្ញុំនៅជិតគាត់ ហើយប្តីគាត់ជាកងទ័ពខ្មែរក្រហម ជាកងទ័ពរំដោះនឹងណាមុននឹងប្តីគាត់ទៅនឹងគឺគាត់មានកូនមួយយើងកូនប្រុស ហើយកូននឹងប្រហែលជា..ខ្ញុំចាំមើលទៅប្រហែលជាបួនឆ្នាំ ដែលខ្ញុំទៅជួបកូននឹង ក្មេងនឹងប្រហែលជាបួន ឬបីឆ្នាំ។ ពេលដែលគាត់បាត់ប្តីគាត់យូរ តាសូនឹងគេដឹងក្នុងភូមិនឹង គាត់ចេះទាយតាំងពីយូមកហើយ។ គាត់ក៍ទៅទាយ ឲ្យតានឹងមើលតើប្តីគាត់ទៅសមរភូមិនឹងងាប់ ក៍រស់បានជាអត់ឃើញមក ព្រោះអីគេរំដោះ ហើយប្រជាជនអ្នកជំលៀសមកនៅពេលស្រុកដែលគាត់នៅហើយ ហេតុអីបានប្តីគាត់ទៅសមរភូមិអត់ ឃើញ មកអីចឹងគាត់ទៅរកគេទាយ ដល់ទាយនឹងគ្រូទាយថា ទាល់តែចែអ៊ុកនឹងប្រគល់ខ្លួនប្រាណឲ្យបាន គាត់ អាចជួយបាន បានគាត់អាចខាបអឺ....ដូចថាអូសទាញព្រលឹងវិញ្ញណប្តីគាត់នឹងឲ្យត្រលប់មកវិញបាន។ អីចឹងអឺ...ចែអ៊ុកនឹងដោយសារគាត់នឹកប្តីគាត់ខ្លាំងផង ក៍យើងអត់ដឹងសាច់រឿងវាជ្រៅទេណា ហើយក៍បុរសឈ្មោះសូនឹង ក៍ចាប់បាន ចាប់រំលោភគាត់។  ចាប់គាត់ណា។ នេះជាការយល់ព្រមគ្នា ឬជាការចាប់បង្ខំយើងអត់ដឹង អានឹងកន្លែងនឹងណា។ ហើយចាំមួយអាទិត្យហើយ....គាត់ថា ក្រោយពីគាត់រំលោភហើយនឹងគាត់ថា មួយអាទិត្យប្រុសនឹងនឹងមកហើយប្តីនឹងនឹងមកហើយ។ មួយអាទិត្យហើយអត់ គាត់ទៅម្តងទៀត ថាអឺ! ទាល់តែឲ្យខ្លួនប្រាណទៀត ដល់ទៅវាច្រើនសារទៅ ប្តីគាត់នៅតែអត់មក អត់មកគាត់ចាប់ផ្តើមមានទំងន់ហើយ ដល់ពេលគាត់ចាប់ផ្តើម មានទំងន់នឹងគាត់អត់ហ៊ានប្រាប់នរណាទេ គាត់បិតជិតរឿងនឹងហ្មង។ គាត់ទៅធ្វើការជាមួយខ្ញុំក៍គាត់អត់ហ៊ាននិយាយប្រាប់ ហើយខ្ញុំដឹងដោយសារខ្ញុំឃើញស្ថានភាពរបស់គាត់ ដូចថាគាត់ដេកគាត់់អីនឹងណា ក៍អត់ដឹងថាគាត់មានទំងន់ដែរ ប៉ុន្តែគាត់ធ្វើអីដែរ ដូចថាអាទថ៏កំបាំងៗណា ដូចថាពេល ដែលពេលយើងសំរាកអីចឹងទៅគាត់ចូលទៅក្នុងដើមរាំងដើមអី ដូចថាស៊ុបៗទ្រប់ៗនឹង ដែលជាឳកាសមួយដែលគាត់ត្រូវស្រាតខោនោម ឬគាត់ត្រូវដូចថាចងវាម្តងទៀតអីអីចឹងណា។

សំនួរ៖ អឺ...ចុះនៅក្នុងករណីនឹង បុរសម្នាក់ឈ្មោះសូរនឹងមានអីកើតឡើងចំពោះគាត់?

សុខ សាមិត្ត៖ ពេលដែល ពេលដែលគេដឹងថាពីនាក់នឹងខុសសីលធម៌អីចឹងហើយ គេក៍ចាប់ចែអ៊ុកនឹងទៅ ដាក់គុក។ ចា! ហើយតាសូនឹងគេយកចេញបាត់ទៅយើងអត់បានឃើញថា គាត់ទៅដល់ណាទេ។ ហើយក្រោយទៀត ថ្ងៃរំដោះគឺគាត់បានត្រលប់មកផ្ទះវិញ។ 

Sok Samith, 52, Phnom Penh, January 26, 2013

NOTE: This interview was conducted by Theresa de Langis, Ph.D., independent researcher, and You Sotheary, Project Assistant, for the Cambodian Women’s Oral History Project, ©2013, protected under Creative Commons copyright.

Translation was provided by You Sotheary and Thorn Sina, with light editing provided by Theresa de Langis. Thanks to student volunteers Sdoueng Phearong, Vey Vannak and Toeun Noy for assistance with Khmer transcription. 

One of the most common beliefs that sexual crimes did not happen under the Khmer Rouge regime is the existence of the rule against "immoral offenses." That rule, broadly interpreted, was: Do not love one another. Parents were not to love children, children were not to love parents, husbands and wives were to remain strangers and were permitted only infrequent conjugal visits. Any sexual relations outside of marriage were strictly prohibited. While that included rape, it did little to protect women from Khmer Rouge officers and cadre, who exerted total and unchecked control over everyday life. Indeed, the rule prevented many women from sharing their stories and seeking justice or redress, as the rule punished victims of rape for de facto violations of sex outside of marraige. Perversely, evidence is growing that rape victims were punished much more often and more harshly than perpetrators, who were almost exclusively Khmer Rouge actors.  

Sok Samith tells the story of her friend Ouk, a Vietnamese woman accused of "immoral offenses." Ouk and Sok Samith lived next to each other and farmed the same rice field, spending long days alone together in the paddy. Ouk's husband had been sent to the front lines as a soldier. When Ouk had not heard from him for some time, she decided to consult the local fortune teller. Ouk took great risk in this approach, as the fortune teller was also the Khmer Rouge District Officer, Ta So (Grandfather So). As District Officer, Ta So had access to privileged information, and also unfettered power over the population. Ta So agreed to tell the fortune of Ouk's husband, but only in exchange for sex . Fearing her husband dead, and with little room to refuse, Ouk apparently consented. The "barter" was extended for months, most likely through trickery or coesrsion, until Ouk became pregnant.  Terrified to be found out, Ouk hid her pregnancy for seven months before being arrested and publicly punished for "immoral offenses."  Ta So meanwhile disappeared, and his punishment, if any, remains unknown. 

Sok Samith feels a deep sense of duty to keep the memory of Ouk alive as she is most likely the only one who knows her friend's story of the ordeal of repeated sexual exploitation and secret pregnancy.  Sok Samith works today as a housekeeper in Phnom Penh, and she is an active and esteemed member of Soka Gakkai International, dedicated to Buddhist meditation for the realization of world peace and harmony. 

There was a Vietnamese woman named Ouk, who was raped until she got pregnant by a man who lived in her village. But she never revealed this story, it was a secret. Ouk and I harvested together in the same field.  I could notice things, like by 9 or 10 in the morning, she needed to take a nap. After she woke up, she secretly tied a scarf tightly around her belly so that no one could see she was pregnant, and then she was back to harvesting again. She was very tired and could not keep up with the work, which was dangerous if the cadre took note. I was able to get almost done with all my work while she was napping. Even through all this, she was a good friend. She was very kind to me. She would give me her rice and food. Sometimes she told me not to bring my own food, and she would cook for me. As food was so scarce, this was very generous.

One day, when we were almost finished with the harvest, the unit leader came to ask me if I had noticed anything strange about Ouk. At the time, because my mother’s house was small and crowded, I was separated from my family and told to stay at this unit leader’s house, so we knew each other somewhat. I answered that I hadn't noticed anything strange, and really, I told him, I didn't know very much about pregnancy because I was young, only 15.

One night, they called for Sister Ouk, and I secretly watched from the unit leader’s house. I saw them lead her to the riverside under a big tree. It was a full moon, so I could see clearly. They talked for some time, but I could not understand what they were saying. In the morning, Ouk had disappeared. As usual I spent the day at my mother's house and in the field, and at night, I asked Bong Reth [the unit leader], “Where is Sister Ouk? I did not see her at work today.” He said, "She can no longer work. She has been arrested and sent to the jail.” I asked why. He answered, because she was raped by Ta So and is already seven months pregnant. She wore a big shirt to hide her pregnancy. After they arrested her, they took off the long cloth she used to bind her belly, and they discovered she was pregnant. And then they sent her to the prison. . . .

Q: You once said that in cases of “immoral offenses” the woman was punished more than the man. Can you tell us more about that?

Yes, in that regime, I myself saw the exact story as that of Sister Ouk, who was raped until she was pregnant and then sent to the prison, tortured and beaten, her legs in chains.  For the man, for Ta So, I didn't see any torture. They sent him away, but I did not know where he was sent. For the woman, all of the people saw she was seriously tortured. They chained her and forced her to dig the dyke. For a full day, she only ate once. Pregnant women would get horribly swollen legs and feet, with open wounds and scabs, from working in the paddy.  Some of the pregnant women were swelling because of lack of basic nutrition, like salt and sugar. Khmer Rouge did not care about the health of pregnant women; they focused only on forcing everyone to work, to follow the rule. I thought women suffered much more than men; it seemed men had more power than women. Women were never treated well or considered to be important at all. We could not accept this situation. . . .

Q. You mentioned Ouk was Vietnamese. Was she from Tmor Reap village? 

Yes, Sister Ouk was Vietnamese. I didn't know how long she had lived at Tmor Reap village, or when she first came. I met her after I arrived in Tmor Reap village with my family. My house was near her house, and her husband had been sent away with the Khmer Rouge army. She also had a son; the son was about four years old when I first met him.

When Ouk had not heard from her husband for a long time, she went to meet a fortune teller [Ta So, who was also a District Officer] to find out what had happened to him. Was he still alive, or was he dead? Why had he not come back home for so long? Each time new people were evacuated into our village, Ouk looked for her husband, but he never appeared. So she went to the fortune teller, and he said, “If you want to know about your husband, you must agree to have sex with me so that I can bring the soul of your husband here.” I don’t know much about the details, maybe Sister Ouk missed her husband so much she had to agree. And then the fortune teller, the man who was named So, raped her. I am not sure if this is rape or not since she agreed.

After Ta So raped her, he promised her husband would return in one week. She waited for one week, and still her husband did not come back.  She went to Ta So’s house again.  Ta So told her that if she wanted to bring her husband’s soul back, she needed to give her body to him again. They met like this many times, and her husband still did not return. And then she was pregnant. She dared not tell anyone, and  she kept it very secret. When she worked with me, she dared not tell even me, but I knew since I observed her, how she would nap in the field, and when we took breaks she would go into the forest to urinate and tie her belly again.  

Q: In that case, what happened to the man who raped Ouk?

When they knew the two of them had made a mistake in immoral offenses, Ouk was sent to prison and tortured. For Ta So, he was sent somewhere else, we didn’t know where, he disappeared. After liberation day [when the Khmer Rouge collapsed], he was back home as though nothing had happened.


 

CLICK ON AN IMAGE FOR SLIDESHOW. Photos by Theresa de Langis (c) 2013.  (1) Sok Samith's mother, (2)  SGI Outstanding Contribution Award, (3) Detail of SGI Outstanding Contribution Award for "realization of a just and peaceful world," (4) Certificate of Completion from Soka Gakkai International; (5) Sok Samith's dog, Kacy, naps on the threshold of the house; (6) Sok Samith with her dog Sasa .